មនុស្ស២នាក់ស្លាប់ និង៩នាក់រងរបួសក្នុងការវាយប្រហារនៅ Walmart ក្នុងប្រទេសចិន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៧

កាលពីថ្ងៃចន្ទមនុស្ស២នាក់ត្រូវគេកាប់ឲ្យស្លាប់ និង៩នាក់ទៀតរងរបួស។ ជនដៃដល់ជាបុរសគ្មានការងារធ្វើ ហើយបានប្រើកាំបិតកាប់សាច់ក្នុងហាង Walmart ដើម្បីវាយប្រហារ។ ការវាយប្រហារនេះកើតឡើងក្នុង Walmart នៅភាគខាងត្បូងនៃប្រទេសចិននេះបើយោងតាមប្រភពព័ត៌មានពីប៉ូលិសក្នុងសង្កាត់ Bao’an។ ប៉ូលិសនិយាយថាបុរសគ្មានការងារធ្វើអាយុ៣០ឆ្នាំត្រូវឃុំឃាំងជាកាលពីថ្ងៃអាទិត្យ។ គេមិនទាន់ដឹងពីហេតុផលក្នុងការវាយប្រហារនេះភ្លាមៗនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here