ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៧
មន្រ្តីប្រឆាំងភេរវករកំពូលម្នាក់របស់ក្រុមឃើដនិយាយកាលពីថ្ងៃច័នថាលោកជឿជាក់៩៩ភាគរយដែលថាមេដឹកនាំឧទ្ទាម Abu Bakr al-Baghdadi នៅរស់។ លោកបានបន្ថែមទៀតថា Abu Bakr al-Baghdadi បានទៅរស់នៅតំបន់ភាគខាងត្បូងក្រុង Raqqa នៃប្រទេសស៊ីរីដែលផ្ទុយទៅវិញសេចក្តីរាយការណ៍ជាច្រើនបានរាយការណ៍ថាមេដឹកនាំរូបនោះស្លាប់ហើយ។ លោក Lahur Talabany បានបន្តទៀតថាសូមកុំភ្លេចគោលបំណងរបស់ Abu Bakr al-Baghdadi ដែលគាត់នឹងត្រលប់ទៅជា Al-Qaeda វិញនៅអ៊ីរ៉ាក់។ Baghdadi បានលាក់ខ្លួនពីកម្លាំងសន្តិសុខ ហើយគាត់ក៏ដឹងពីអ្វីដែលគាត់កំពុងធ្វើ។ សូមបញ្ជាក់ថាមេដឹកនាំ IS ត្រូវបានគេរាយការណ៍ជាញឹកញាប់ថាបានស្លាប់ឬរងរបួសចាប់តាំងពីគាត់បានឡើងលើវេទិកាមួយនៅវិហារអ៊ីស្លាមនៅក្នុងទីក្រុងម៉ូស៊ូលក្នុងឆ្នាំ២០១៤ ហើយថែមទាំងបានប្រកាសថាខ្លួនគាត់ជាមេដឹកនាំម៉ូស្លីមទាំងអស់៕