ការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់ជនស៊ីវិលអាហ្គានីស្ថានបន្ថែមទៀត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៧

កាលពីថ្ងៃចន្ទអង្គការសហប្រជាជាតិអំពាវនាវដល់ក្រុមបះបោរនៅអាហ្វហ្គានីស្ថានដើម្បីទប់ស្កាត់ការវាយប្រហារទៅលើជនស៊ីវិល បន្ទាប់ពីមានមនុស្សប្រមាណជា៥,០០០នាក់ដែលមិនមែនជាយុទ្ធជនស្លាប់ឬរងរបួសនៅក្នុងរយៈពេលវាយប្រហារ៦ខែដំបូងក្នុងឆ្នាំ២០១៧។ សង្រ្គាមនៅអាហ្វហ្គានីស្ថានបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់១,៦៦២នាក់ និងមានអ្នករងរបួស៣,៥៨១នាក់នៅក្នុងឆមាសទី១នៃឆ្នាំនេះ ហើយចំនួននេះមានចំនួនប្រហាក់ប្រហែលគ្នានឹងចំនួនអ្នកស្លាប់កាលពីឆ្នាំ២០១៦ នេះបើយោងតាមប្រភពព័ត៌មានពីអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិលើកឡើងកាលពីថ្ងៃចន្ទ។ ចំនួនអ្នកស្លាប់ និងរបួសពីការបំផ្ទុះគ្រាប់បែកកើនឡើង១៥ភាគរយ ហើយ មនុស្សរហូតដល់ទៅ៤០ភាគរយរងគ្រោះដោយគ្រឿងផ្ទុះរបស់កម្លាំងប្រយុទ្ធរដ្ឋាភិបាល។ ការបន្តប្រើប្រាស់គ្រឿងផ្ទុះដើម្បីធ្វើការវាយប្រហារដោយមិនរើសអើង និងខុសច្បាប់គឺពិតជាគួរឱ្យភ័យខ្លាច ហើយដាច់ខាតត្រូវតែបញ្ឈប់ យោងតាមប្រសាសន៍របស់លោក Tadamichi Yamamoto ប្រធានបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here