តុលាការទួរគីបញ្ជាឲ្យចាប់សកម្មជនសិទ្ធមនុស្ស៦នាក់ដាក់គុក

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០១៧

តុលាការប្រទេសទួរគីបានបញ្ជាឲ្យឃុំខ្លួនប្រធានអង្គការ Amnesty International ម្នាក់ និងសកម្មជនសិទ្ធិមនុស្ស៥នាក់ផ្សេងទៀតនេះបើយោងតាមប្រភពព័ត៌មានកាសែត Hurriyet ចុះផ្សាយនៅថ្ងៃអង្គារ៍។ លោក Idil Eser នាយកអង្គការ Amnesty ក្នុងស្រុកគឺជាសកម្មជនម្នាក់ក្នុងចំនោមសកម្មជន១០នាក់ក្នុងនោះមានជនជាតិអាល្លឺម៉ង់ និងជនជាតិស៊ុយអែត។ លោក Idil Eser និងបក្សពួកត្រូវបានគេចាប់ឃុំឃាំងនៅថ្ងៃទី៥ ខែកក្កដាខណៈដែលពួកគេបានចូលរួមក្នុងសិក្ខាសាលាស្តីពីសន្តិសុខឌីជីថល និងការគ្រប់គ្រងពត៌មាននៅឯសណ្ឋាគារក្បែរទីក្រុង Istanbul។ កាលពីថ្ងៃចន្ទព្រះរាជអាជ្ញារដ្ឋរបស់ប្រទេសទួរគីបានស្នើឱ្យតុលាការបន្តការឃុំឃាំងពួកគេដើម្បីរង់ចាំការកាត់ទោសសមាជិកភេរវករ។ កាសែតនេះបានចុះផ្សាយថាតុលាការបានបញ្ជាអោយដោះលែងសកម្មជន៤នាក់។ សកម្មជនចំនួន១០នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅក្នុងការបង្ក្រាបការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលទទួលបរាជ័យកាលពីខែកក្កដានៅប្រទេសទួរគី៕

LEAVE A REPLY

Please enter your comment!
Please enter your name here