ក្រុមសកម្មប្រយុទ្ធ ISIS ដែលគេសង្ស័យត្រូវឃុំខ្លួនក្នុងស្ថានភាពអន់ជាងគេក្នុងពន្ធនាគារអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០១៧

បន្ទាប់ពីបានទៅពិនិត្យមើលនៅពន្ធនាគារមួយកន្លែងនៅភាគខាងត្បូងទីក្រុងម៉ូស៊ូលដែលបានរំដោះកាលពីពេលថ្មីៗនេះ AP បានរាយការណ៍ថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលគេសង្ស័យត្រូវឃុំខ្លួនក្នុងស្ថានភាពដ៏លំបាកបំផុតពីអាជ្ញាធរអ៊ីរ៉ាក់។ មនុស្សប្រមាណជា៣៧០នាក់ដែលសង្ស័យថាបានវាយប្រហារដើម្បីក្រុមភេរវកររដ្ឋអ៊ីស្លាម (ISIS/ISIL) កំពុងជាប់ឃុំឃាំងនៅទីកន្លែងនេះ។ទីភ្នាក់ងារនេះបានរាយការណ៍បន្ថែមថាពន្ធនាគារនេះបានទទួលអ្នកទោសចំនួន១,១៥០នាក់ក្នុងរយៈពេលបីខែចុងក្រោយនេះ ប៉ុន្តែចំនួនជិតពាក់កណ្តាលនៃពួកគេត្រូវបញ្ជូនទៅរដ្ឋធានីបាដាដប្រទេសអ៊ីរ៉ាក់ដើម្បីស៊ើបអង្កេត។ បុគ្គលិកពន្ធនាគារបានប្រាប់ភ្នាក់ងារព័ត៌មាន AP ថាអ្នកជាប់ឃុំជាច្រើននាក់មានជំងឺសើរស្បែក ហើយអ្នកដទៃទៀតមានបញ្ហាសុខភាព។ ទីភ្នាក់ងារ AP រាយការណ៍បន្ថែមទៀតថាកន្លែងនេះភាគច្រើនពុំមានចរន្តអគ្គីសនីទេ ហើយខ្វះខ្យល់និងបង្អួច។ កងកម្លាំងអ៊ីរ៉ាក់បានគេរិះគន់ថាបានធ្វើបាបមនុស្សដែលសង្ស័យថាមានទំនាក់ទំនងជាមួយ IS ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នារយៈពេលប្រាំបីខែដើម្បីរំដោះក្រុងម៉ូស៊ូលដែលបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី១០ ខែកក្កដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here