លោក Trump និងលោក Putin ជួបគ្នា២ដងក្នុងសន្និសីទកំពូល G20 នៅប្រទេសអាល្លឺម៉ង់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០១៧

លោក Donald Trump ប្រធានាធិបតីអាមេរិកបានជួបជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីនៅក្នុងកិច្ចប្រជុំលើកទី២ដែលគេមិនបង្ហាញក្នុងសន្និសីទកំពូល G២០ របស់ទីក្រុង Hamburg ក្នុងខែកក្កដា ឆ្នាំ២០១៧ ដែលជាកិច្ចប្រជុំលើកទី១២នៃក្រុមប្រទេសទាំង២០។ លោកប្រធានាធិបតីទាំង២ បានធ្វើកិច្ចចរចាបន្ទាប់ពីអង្គុយជាផ្លូវការ ប៉ុន្តែសេតវិមានមិនបានបង្ហាញព័ត៌មានលំអិតអំពីអ្វីដែលពួកគេពិភាក្សាទេ។ ទំនាក់ទំនងរបស់មេដឹកនាំទាំង២ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងចំពេលដែលមានការចោទប្រកាន់ពីការឃុបឃិតរវាងរុស្ស៊ី និងយុទ្ធនាការឃោសនារបស់លោក Trump។ ភ្នាក់ងារស៊ើបការណ៍អាមេរិកជឿថារុស្ស៊ីជួយលោក Trump ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន។ ចំណែកឯលោក Trump វិញច្រានចោលការឃុបឃិតជាមួយនឹងប្រទេសរុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here