ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០១៧
ការវាយប្រហារតាមអាកាសនៅ Yemen សម្លាប់មនុស្ស២០នាក់ដែលក្នុងនោះមានទាំងស្រ្តី និងក្មេងនេះបើយោងតាមប្រភពព័ត៌មានពីអង្គការសហប្រជាជាតិ។ អ្នកស្លាប់ទាំងអស់ភាគច្រើនជាស្ត្រី និងកុមារ ហើយពួកគេត្រូវបានគេជឿថាមកពីក្រុមគ្រួសារតែមួយ។ ជនរងគ្រោះទាំងអស់បានផ្លាស់ទីលំនៅពី Al Mokha ទៅ Mawza។ អ្នករងរបួសមួយចំនួនត្រូវបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យជិតនោះ។ សង្គ្រាមនៅ Yemen គ្មានសញ្ញាដែលអាចបង្ហាញថានឹងត្រូវបញ្ឈប់ ព្រោះកម្លាំងចម្រុះ Saudi នៅបន្តយុទ្ធនាការយោធារបស់ខ្លួន។ មនុស្សប្រមាណជា៨,១៦០នាក់ស្លាប់ និង៤៦,៣០០នាក់រងរបួសក្នុងការវាយប្រហារតាមអាកាសនៅក្នុងប្រទេស Yemen គិតចាប់ពីការចាប់ផ្តើមប្រយុទ្ធរបស់កម្លាំងចម្រុះ Saudi ក្នុងឆ្នាំ២០១៥នេះបើយោងតាមការអះអាងពីអង្គការសហប្រជាជាតិ៕