ប៉ូលិសហុងគ្រីស្រាវជ្រាវលើរថភ្លើងអន្តរជាតិបន្ទាប់ពីមានការគម្រាមកំហែងបំផ្ទុះគ្រាប់បែក

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០១៧

ប៉ូលិសហុងគ្រីបានបញ្ឈប់ និងជម្លៀសរថភ្លើងអន្តរជាតិនៅប្រទេសហុងគ្រី ចំនួន១៨រថភ្លើងបន្ទាប់ពីមានការគម្រាមកំហែងបំផ្ទុះគ្រាប់បែកនេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិសបានឲ្យដឹងកាលពីថ្ងៃពុធ។ ប៉ូលិសបន្ថែមថាពួកគេទទួលបានការហៅចូលពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ថាគ្រាប់បែកត្រូវគេកំណត់គោលដៅលើរថភ្លើងអន្តរជាតិដែលរត់ចេញពីប្រទេសហុងគ្រី។ ប៉ូលិសកំពុងស្រាវជ្រាវលើរថភ្លើងផ្សេងៗទៀតនេះបើយោងតាមសេចក្តីថ្លែងការលើគេហទំព័ររបស់ប៉ូលិស៕

LEAVE A REPLY

Please enter your comment!
Please enter your name here