អង្គការ Amnesty និយាយថាជនសង្ស័យបូកូហារ៉ាមត្រូវគេធ្វើទារុណកម្មនៅកាមេរ៉ូន

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៧

ក្រុមសិទ្ធិមនុស្សមួយនិយាយថាពួកយុទ្ធជនបូកូហារ៉ាមត្រូវគេធ្វើទារុណកម្មយ៉ាងព្រៃផ្សៃដោយកងកម្លាំងសន្តិសុខនៅក្នុងប្រទេសកាមេរ៉ូន។ អង្គការ Amnesty អន្តរជាតិនិយាយនៅក្នុងរបាយការណ៍មួយថាជនសង្ស័យរួមទាំងស្ត្រី និងកុមារត្រូវបានគេវាយធ្វើបាប។ ករណីនេះ គេចោទថាបានកើតឡើងរវាងឆ្នាំ២០១៣ និងឆ្នាំ២០១៧ ហើយអ្នកទោសរាប់សិបនាក់ទៀតស្លាប់។ រដ្ឋាភិបាលកាមេរ៉ូនមិនបានធ្វើអត្ថាធិប្បាយពាក់ព័ន្ធករណីនេះទេ។ គួរបញ្ចាក់ថាក្រុមបូកូហារ៉ាមជាញឹកញាប់ធ្វើការវាយប្រហារនៅក្នុងប្រទេស។ អង្គការ Amnesty និយាយថាក្រុមអ៊ីស្លាមដែលមានមូលដ្ឋាននៅក្នុងប្រទេសជិតខាងនីហ្សេរីយ៉ាបានសម្លាប់ជនស៊ីវិលជាង១,៥០០នាក់នៅក្នុងប្រទេសកាមេរ៉ូនចាប់តាំងពីឆ្នាំ២០១៤ ហើយបានចាប់ខ្លួនអ្នកទោសជាច្រើនទៀត។ តាមរបាយការណ៍បានឲ្យដឹងថាជនរងគ្រោះបានរៀបរាប់ពីវិធីសាស្រ្តធ្វើទារុណកម្ម២៤យ៉ាងខុសៗគ្នានៅ២០កន្លែងផ្សេងគ្នា។ របាយការណ៍នេះបន្ថែមទៀតថាមនុស្សដែលសង្ស័យថាគាំទ្រពួកសកម្មប្រយុទ្ធត្រូវឃុំខ្លួនដោយគ្មានភស្តុតាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here