កងកម្លាំងអ៊ីរ៉ាក់កាន់កាប់ភូមិមួយនៅភាគខាងត្បូងរាជធានី Mosul វិញពីរដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០១៧

កងកម្លាំងអ៊ីរ៉ាក់កាលពីថ្ងៃពុធនេះបានកាន់កាប់ភូមិមួយនៅក្នុងរាជធានីម៉ូស៊ូលដែលភូមិនេះត្រូវបានឈ្លានពានដោយក្រុមជ្រុលនិយមអ៊ីស្លាម។ គេហទំព័រព័ត៌មាន Shafaq បានដកស្រង់សម្តីប្រភពសន្តិសុខដែលកាន់កាប់ភូមិ Imam Gharbi ក្នុងតំបន់ Qayyara វិញថាភូមិនេះស្ថិតនៅតាមព្រំដែនជាមួយខេត្ត Salahuddin។ ក្រុមសកម្មប្រយុទ្ធបានវាយលុកភូមិនេះកាលពី២សប្តាហ៍មុនហើយបានសម្លាប់ក្រុមទាហានដែលគាំទ្ររដ្ឋាភិបាល និងអ្នកកាសែត២នាក់។ នៅក្នុងរាជធានីម៉ូស៊ូលប៉ូលីសអ៊ីរ៉ាក់បានចាប់ខ្លួននារី៤នាក់មកពីក្រុមរដ្ឋអ៊ីស្លាមដែលលាក់ខ្លួននៅក្នុងចំណោមជនភៀសខ្លួននៅភាគខាងកើតរាជធានី។ សារព័ត៌មាន BasNews ដកស្រង់សម្ដីរបស់លោកអនុសេនីយឯក Ahmed al-Obaidi ដែលនិយាយថាស្ត្រីទាំង៤នាក់នេះបម្រើការជាក្រុមអ្នកឃ្លាំមើល។ លោកបានឲ្យដឹងទៀតថាពួកគេត្រូវចាប់ខ្លួនដោយផ្អែកលើព័ត៌មានសម្ងាត់ដែលនៅផ្ទះមួយក្នុងសង្កាត់ al-Masaref។ ចាប់តាំងពីកាន់កាប់បានជាងមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីក្នុងឆ្នាំ២០១៤ ក្រុមរដ្ឋអ៊ីស្លាម​បានកេណ្ឌបុរស និងនារីដើម្បីឃ្លាំមើលការអនុវត្តច្បាប់សាសនារបស់ពួកគេ។ ការដាក់ទណ្ឌកម្មដ៏សាហាវដែលជួនកាលត្រូវសម្លាប់ចោលផងដែរចំពោះអ្នករំលោភបំពានច្បាប់នេះ។ គួរបញ្ជាក់ថាកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានកាន់កាប់ភាគខាងកើតរាជធានីម៉ូស៊ូលកាលពីចុងខែមករាកន្លងមក និងបានបញ្ចប់យុទ្ធនាការរបស់ខ្លួនដើម្បីកាន់កាប់រាជធានីទាំងមូលឡើងវិញនៅដើមខែនេះដោយកាន់កាប់ភាគខាងលិចនៃរាជធានីម៉ូស៊ូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here