ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០១៧
លោកប្រធានាធិបតីប្រទេសបារាំង Emmanuel Macron ជិះយន្តហោះយោធានិងទៅសួរសុខទុក្ខកងកម្លាំងនុយក្លេអ៊ែរដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកចំពោះកងទ័ពក្នុងគ្រាមានវិបត្តិយ៉ាងខ្លាំងលើការចំណាយក្នុងវិស័យការពារជាតិ។ លោក Macron ជិះយន្តហោះដឹកជញ្ជូនម៉ាក C-១៣៥ និងជួបបុគ្គលិកដែលទទួលបន្ទុកផ្នែកនុយក្លេអ៊ែរនៅប្រទេសបារាំង។ ដំណើរទស្សនៈកិច្ចរបស់លោក Macron ទៅមូលដ្ឋានអាកាស Istres នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានយោធាបារាំងបញ្ឈប់ជម្លោះជាមួយលោក Macron ជុំវិញការកាត់បន្ថយថវិកា។ លោកឧត្ដមសេនីយ៍ Pierre de Villiers ចាកចេញនៅពេលដែលផ្នែកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធមានការរង្គោះរង្គើរ ចំណែកឯកងទ័ពបារាំងមានលក្ខណៈស្ងប់ស្ងាត់ធម្មតា។ ក្រោយពីលោកឧត្ដមសេនីយ៍ Pierre de Villiers ចាកចេញ ដំណែងរបស់គាត់ត្រូវជំនួសដោយឧត្តមសេនីយ៍ Francois Lecointre៕