ប្រធានាធិបតីហ្វីលីពីនបង្កើតការភ្ញាក់ផ្អើលមួយដោយចុះទៅតំបន់ដែលកំពុងមានសង្គ្រាមដោយផ្ទាល់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៧

ប្រធានាធិបតីប្រទេសហ្វីលីពីនលោក Rodrigo Duterte បានធ្វើដំណើរទស្សនកិច្ចគួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុង Marawi កាលពីថ្ងៃព្រហស្បតិ៍ ដែលទាហាននៅទីនោះកំពុងចូលរួមក្នុងការប្រយុទ្ធដ៏ឃោរឃៅដើម្បីកំទេចក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS ISIS/ISIL)។ លោក Duterte ជិះឧទ្ធម្ភាគចក្រទៅកាន់ទីស្នាក់ការយោធាក្នុងតំបន់សង្គ្រាមដើម្បីបង្ហាញការគាំទ្រដល់កងទ័ពដែលចូលរួមក្នុងការប្រយុទ្ធដែលមានរយៈពេលជិត២ខែ ហើយបានសម្លាប់មនុស្សប្រមាណជា៥០០នាក់។ លោក Duterte បានក្លែងបន្លំសម្លៀក បំពាក់ជាយោធា ហើយបានថ្លែងអំណរគុណដល់ពួកទាហានចំពោះកិច្ចប្រឹងប្រែងរបស់ពួកគេ ហើយថែមទាំងបានផ្តល់នាឡិកា និងអំណោយដទៃផ្សេងទៀតដើម្បីលើកទឹកចិត្តដល់ពួកទាហានទាំងនោះនេះបើតាមសម្តីរបស់ឧត្តមសេនីយ៍ឯក Jo-ar Herrera អ្នកនាំពាក្យកងកម្លាំងយោធានៅសមរភូមិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here