ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០១៧
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរាយការណ៍ថាការផ្ទុះកប៉ាល់ឧស្ម័នប្រេងឆៅដែលហូរកាត់តាមភោជនីយដ្ឋានចំនួន៣នៅភាគខាងកើតនៃទីក្រុង Hangzhou កាលពីថ្ងៃសុក្រសម្លាប់មនុស្ស២នាក់ និងរបួស៥៥នាក់។ ការផ្ទុះនេះកើតឡើងនៅព្រឹកថ្ងៃសុក្រ ហើយរូបភាពដែលបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ចិនមិនយូរប៉ុន្មាននោះបង្ហាញថាជនរងគ្រោះប្រឡាក់ដោយឈាមរងរបួសនៅពេលអគ្គីភ័យឆាបឆេះនៅអាគារ២ជាន់មានទីតាំងនៅក្នុងភោជនីយដ្ឋានមួយ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួររាយការណ៍ថាម្ចាស់ហាងត្រូវចាប់ឃុំខ្លួន។ មនុស្ស៤៧នាក់ទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងនោះមាន៧នាក់រងរបួសធ្ងន់។ រដ្ឋាភិបាលនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាចំនួនអ្នករងរបួសកើនឡើងខ្ពស់ដោយសារការផ្ទុះនេះបំផ្លាញបង្អួចរថយន្តដែលនៅក្បែរនោះរួមទាំងឡានក្រុងផងដែរ។ របាយការណ៍ដដែលនេះនិយាយថាអគ្គីភ័យនេះដុតបំផ្លាញតំបន់មួយមានទំហំសរុប២០០ម៉ែត្រការ៉េ ហើយទីបំផុតរថយន្តពន្លត់អគ្គីភ័យ១២គ្រឿងពន្លត់នៅកន្លែងកើតហេតុ។ ទីក្រុង Hangzhou ទាក់ទាញអ្នកទេសចរបានរាប់លាននាក់ជារៀងរាល់ឆ្នាំដោយសារទេសភាពដ៏ស្រស់ស្អាតនៃប្រាសាទ និងទីតាំងនៅមាត់ទន្លេ។ ការផ្ទុះ និងគ្រោះថ្នាក់ស្រដៀងគ្នានេះកើតមានជាទូទៅទៅហើយនៅប្រទេសចិនដោយសារតែស្តង់ដាសុវត្ថិភាពនៅមានភាពធូរស្រាល៕