ប្រធានាធិបតីឥណ្ឌូនេស៊ីបញ្ជាឱ្យមន្ត្រីប៉ូលិសបាញ់សម្លាប់អ្នកជួញដូរថ្នាំញៀន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៧

ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីលោក Joko Widodo បង្គាប់ឲ្យមន្ត្រីអនុវត្តច្បាប់បាញ់ប្រហារទៅលើអ្នកជួញដូរគ្រឿងញៀនដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនដែលកំពុងកើតមាននៅក្នុងប្រទេសនេះ។ លោក Joko Widodo និយាយក្នុងសុន្ទរកថានៅក្នុងពិធីមួយដែលធ្វើឡើងដោយគណបក្សនយោបាយឥណ្ឌូណេស៊ីកាលពីល្ងាចថ្ងៃសុក្រថា “ចូររឹងមាំ ជាពិសេសចំពោះអ្នកជួញដូរគ្រឿងញៀនបរទេសដែលចូលក្នុងប្រទេសដែលប្រឆាំងនឹងការចាប់ខ្លួន។ ត្រូវបាញ់សម្លាប់ពួកគេភ្លាមពីព្រោះយើងកំពុងស្ថិតនៅក្នុងស្ថានភាពអាសន្ន”។ សុន្ទរកថារបស់លោកប្រៀបធៀបទៅនឹងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលចាប់ផ្តើមបង្ក្រាបគ្រឿងញៀនដ៏សាហាវមួយកាលពីមួយឆ្នាំមុន ដែលអ្នកជួញដូរគ្រឿងញៀនជាច្រើននាក់ត្រូវបាញ់សម្លាប់។ យុទ្ធនាការបង្ហូរឈាមនៅប្រទេសហ្វីលីពីនទទួលការថ្កោលទោសពីសហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិផងដែរ។ ប្រទេសឥណ្ឌូនេស៊ីក៏មានច្បាប់តឹងរ៉ឹងប្រឆាំងនឹងគ្រឿងញៀនដែរ។ លោក Widodo ធ្លាប់ត្រូវគេរិះគន់ពីបទបញ្ជាសម្លាប់មនុស្សពីបទជួញដូរថ្នាំញៀននេះបើតាមការសម្រេចកាត់ទោសដោយតុលាការ។ ក្រុមសកម្មជនសិទ្ធិមនុស្ស និងរដ្ឋាភិបាលមួយចំនួនអំពាវនាវឱ្យប្រទេសឥណ្ឌូណេស៊ីលុបចោលការកាត់ទោសប្រហារជីវិត។ ការបញ្ជាបាញ់សម្លាប់កាលពីថ្ងៃសុក្ររបស់លោក Widodo ធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីប៉ូលិសឥណ្ឌូណេស៊ីបាញ់សម្លាប់បុរសតៃវ៉ាន់ម្នាក់នៅក្នុងទីក្រុងជិតរដ្ឋធានីហ្សាកាតា។ ប៉ូលិសនិយាយថាបុរសម្នាក់នេះគឺជាសមាជិកក្រុមមួយកំពុងព្យាយាមរត់ពន្ធគ្រឿងញៀនមេតំហ្វេតាមីនមួយតោនចូលទៅក្នុងប្រទេសនេះត្រូវបាញ់សម្លាប់ដោយសារតែការប្រឆាំងទៅនឹងការចាប់ខ្លួន។ បន្ទាប់ពីហេតុការណ៍នេះកើតឡើងមេប៉ូលិសប្រទេសឥណ្ឌូណេស៊ីលោក Tito Karnavian ដែលគេដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយថាលោកបញ្ជាឱ្យមន្ត្រីកុំឱ្យស្ទាក់ស្ទើរក្នុងការបាញ់សម្លាប់អ្នកជួញដូរថ្នាំញៀនដែលប្រឆាំងទៅនឹងការចាប់ខ្លួននោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here