រកឃើញក្មេងស្រីវ័យ១៦ឆ្នាំជនជាតិអាល្លឺម៉ង់ជាប់សង្ស័យថាធ្វើការជាមួយពួកឧទ្ទាម ISIS

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០១៧

ក្មេងស្រីជនជាតិអាល្លឺម៉ង់ម្នាក់បានបាត់ខ្លួនអស់រយៈពេល១ឆ្នាំមកបន្ទាប់ពីនាងក្លាយជាអ៊ីស្លាម។ គេកំណត់អត្តសញ្ញាណនាងបាននៅពេលមានការ វាយប្រហារពីកងកម្លាំងអ៊ីរ៉ាក់កាលពីសប្តាហ៍មុន។ យោងតាមប្រភពព័ត៌មានផ្លូវការរបស់អ៊ីរ៉ាក់បានបញ្ជាក់ថាក្មេងស្រីនេះធ្វើការជាមួយក្រុមឧទ្ទាម ISIS។ នាងមានឈ្មោះថា Linda W នេះបើយោងតាមប្រភព័ត៌មានពីស្ថាប័នច្បាប់ឯកជនរបស់ប្រទេសអាល្លឺម៉ង់។ ប្រភពព័ត៌មានបន្ថែមថានាងជាក្មេងស្រីមកពីតំបន់ Pulsnitz ហើយពេលនេះត្រូវឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់នេះបើយោងតាមប្រភពព័ត៌មានពីព្រះរាជអាជ្ញា Lorenz Haase៕

LEAVE A REPLY

Please enter your comment!
Please enter your name here