ប្រទេសរុស្ស៊ី និងក្រុមប្រឆាំងស៊ីរីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតតំបន់ដោះដូរជាផ្លូវការ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០១៣

ក្រសួងការពារជាតិរុស្ស៊ី និងក្រុមប្រឆាំងស៊ីរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតតំបន់ចរចារមួយហៅថា Eastern Ghouta ដែលធ្វើឡើងនៅទីក្រុង Cairo ប្រទេសអេហ្ស៊ីប។ ឯកសារនេះបានរៀបរាប់យ៉ាងលំអិតអំពីព្រំដែននៃតំបន់ចរចារ ទីតាំងពង្រាយទ័ព និងអំណាចគ្រប់គ្រងកងកម្លាំង។ កិច្ចព្រមព្រៀងនេះក៏បានបញ្ជាក់ពីការទុកផ្លូវដឹកជញ្ជូនជំនួយមនុស្សធម៌ និងផ្លូវសុវត្ថិភាពសម្រាប់ប្រជាជន។ ជំនួយមនុស្សធម៌ជាលើកដំបូងនឹងដឹកទៅកាន់តំបន់ចរចារ ក៏ដូចជាតំបន់ផ្លាស់លំនៅថ្មីរបស់អ្នករងរបួសត្រូវគេរំពឹងថានឹងធ្វើឡើងក្នុងរយៈពេលពីរឬបីថ្ងៃខាងមុខទៀត។ ក្រុមមេដឹកនាំក្រុមប្រឆាំងស៊ីរី Jaysh Al-Islam បញ្ជាក់ថាកិច្ចព្រមព្រៀងនេះត្រូវបានសម្រេចជាផ្លូវការ ហើយក្រុមនេះបានបញ្ជាក់អះអាងការសម្រេចចំពោះ RIA Novosti៕

LEAVE A REPLY

Please enter your comment!
Please enter your name here