ប្រភពពត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០១៧
នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់កងកម្លាំងប្រដាប់អាវុធស៊ីរីបានប្រកាសអំពីបទឈប់បាញ់គ្នានៅភាគខាងកើត Ghouta នៅជិតទីក្រុង Damascus នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយភ្នាក់ងារសារព័ត៌មាន SANA។ សេចក្ដីថ្លែងការណ៍នោះសរសេរថាការបញ្ចប់សង្គ្រាមនឹងចាប់ផ្តើមនៅតាមតំបន់ជាច្រើននៅភាគខាងកើត Ghouta។ លោកបន្ថែមទៀតថាបទឈប់បាញ់បានចូលជាធរមាននៅវេលាម៉ោង១២យប់ថ្ងៃសៅរ៍ទី២២ ខែកក្កដា។ បើមានការរំលោភលើបទឈប់បាញ់គ្នាណាមួយគេនឹងធ្វើការឆ្លើយតបយ៉ាងត្រឹមត្រូវ។ កាលពីព្រឹកថ្ងៃសៅរ៍ក្រសួងការពារជាតិរុស្ស៊ីនិយាយថាខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំបន់ខាងកើតមួយហៅថា “Eastern Ghouta” ជាមួយនឹងក្រុមប្រឆាំងនៅស៊ីរី។ កិច្ចព្រមព្រៀងនេះក៏បានបញ្ជាក់ពីការទុកផ្លូវដឹកជញ្ជូនជំនួយមនុស្សធម៌ និងផ្លូវសុវត្ថិភាពសម្រាប់ប្រជាជន៕