សាធារណរដ្ឋអាហ្វ្រិកកណ្តាល៖ អ្នករក្សាសន្តិភាពអង្គការសហប្រជាជាតិស្លាប់ក្នុងការវាយប្រហារ

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៧

កងជីវពលគ្រឹស្តបរិស័ទនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានវាយប្រហារមកលើកងរក្សាសន្តិភាពអង្គការសហប្រជាជាតិដែលកំពុងការពាររថយន្តដឹកទឹក។ ទាហានអង្គការសហប្រជាជាតិម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហារនេះកើតឡើងនៅភាគខាងត្បូងនៃទីក្រុង Bangassou។ កងជីវពលគ្រឹស្តសាសនាព្យាយាមរឹបអូសទីតាំងព្រះវិហារដែលជាលំនៅដ្ឋានដែលជនជាតិម៉ូស្លីមរាប់រយនាក់រស់នៅតាំងពីរលកនៃការសម្លាប់ជនជាតិភាគតិចនៅក្នុងខែឧសភា។ យោងតាមកាកបាទក្រហមបានឲ្យដឹងថាពួកគេរកឃើញសាកសព១១៥នាក់នៅក្នុងទីក្រុងបន្ទាប់ពីការវាយប្រហារទាំងនោះនៅពេលដែលក្រុមសាសនាប៉ះទង្គិចគ្នា។ បញ្ហានេះបានផ្ទុះឡើងនៅពេលដែលក្រុមឧទ្ទាមអ៊ីស្លាម Seleka បណ្តេញប្រធានាធិបតី Francois Bozize កាលពី៤ឆ្នាំកន្លងផុតទៅ ហើយបណ្តាលឲ្យមានប្រតិកម្មប្រឆាំងនឹងពួកសកម្មប្រយុទ្ធគ្រឹស្ទាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here