កងកម្លាំងអាកាសរុស្ស៊ីវាយប្រហារទៅលើទីក្រុង Raqqa ដោយប្រើគ្រាប់បែកចង្កោម

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០១៧

ប្រភពមួយបានប្រាប់សារព័ត៌មាន Qasioun កាលពីថ្ងៃអាទិត្យនេះថាជនស៊ីវិល២៥នាក់ស្លាប់ និងរងរបួសនៅក្នុងការវាយឆ្មក់តាមអាកាសរបស់រុស្ស៊ីដោយប្រើប្រាស់គ្រាប់បែកចង្កោមនៅភាគខាងកើត និងភាគខាងត្បូងនៃទីក្រុង Raqqa។ ប្រភពព័ត៌មានបាននិយាយថាកងកម្លាំងអាកាសរុស្ស៊ីបានទម្លាក់គ្រាប់បែកទៅលើទីក្រុង Madan និងទីក្រុង Zor Shamr Camp ស្ថិតនៅភាគខាងត្បូង និងខាងកើតនៃទីក្រុង Raqqa ដោយប្រើប្រាស់គ្រាប់បែកចង្កោមដែលបានសម្លាប់ជនស៊ីវិល៦នាក់ និង១៩នាក់ផ្សេងទៀតរងរបួស ហើយខណៈនោះផងដែរកងកម្លាំងរុស្ស៊ីក៏បានធ្វើការវាយប្រហារមកលើទីក្រុង Alburamadan ដែលស្ថិតនៅជិតទីក្រុង Madan ផងដែរ។ នៅក្នុងបរិបទដូចគ្នានេះដែរបណ្តាញនៅក្នុងប្រទេសស៊ីរីសម្រាប់ការងារសិទ្ធិមនុស្សបានចងក្រងឯកសារអំពីការស្លាប់របស់ជនស៊ីវិលដែលមានចំនួនជិត១,៤០០នាក់រួមទាំងកុមារ៣០៨នាក់ និងស្ត្រី២០៣នាក់នៅក្នុងការប្រយុទ្ធគ្នាដែលកំពុងបន្តរវាងក្រុមរដ្ឋអ៊ីស្លាម និងកងទ័ពប្រជាធិបតេយ្យស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here