ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០១៧
ក្រសួងមហាផ្ទៃបាននិយាយថាប៉ូលិស២នាក់ស្លាប់ក្នុងហេតុការបំផ្ទុះគ្រាប់បែកមួយដែលបានកើតឡើងនៅច្រកចូលទីក្រុង Fallujah ខេត្ត Anbar។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លោក Saad Maan អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃនិយាយថាប៉ូលិសខេត្ត Anbar បានចាប់ខ្លួនអ្នកបើកបររថយន្តមួយគ្រឿងដែលគេដឹងថាជាអ្នកដាក់គ្រាប់បែកបង្កៃក្នុងរថយន្តនៅឯតំបន់ al-Halabsa ច្រកចូលភាគខាងលិចនៃទីក្រុង Fallujah។ រថយន្តនេះផ្ទុះឡើងនៅពេលកំពុងត្រួតពិនិត្យបណ្តាលឲ្យឧត្តមសេនីយ៍ឯកម្នាក់ និងមន្រ្តីប៉ូលិសម្នាក់ស្លាប់ និងប៉ូលិម្នាក់ទៀតរងរបួស។ កងទ័ពអ៊ីរ៉ាក់អាចធ្វើឱ្យជីវិតវិលត្រឡប់ទៅរកភាពធម្មតាវិញនៅក្នុងទីក្រុងធំៗនៃខេត្ត Anbar រួមទាំងទីក្រុង Fallujahទីក្រុង Ramadi និងទីក្រុងផ្សេងទៀតបន្ទាប់ពីបានកាន់កាប់ទីក្រុងទាំងនេះឡើងវិញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយទីក្រុងដែលស្ថិតនៅភាគខាងលិចនៃខេត្ត Anbar មានដូចជាទីក្រុង Annah ទីក្រុង Qaim និងទីក្រុង Rawa នៅតែត្រូវកាន់កាប់ដោយក្រុមជ្រុលនិយមនៅឡើយគិតចាប់តាំងពីឆ្នាំ២០១៤។ គួរបញ្ជាក់ថាមនុស្សជាង៧០០នាក់ក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានសម្លាប់ និងរងរបួសក្នុងខែមិថុនាដែលជាលទ្ធផលនៃអំពើហិង្សា និងជម្លោះប្រដាប់អាវុធ នេះបើយោងតាមការរាប់បញ្ចូលប្រចាំខែដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់ (UNAMI) ដែលរាប់បញ្ចូលទាំងការស្លាប់របស់សមាជិកសន្ដិសុខ។ ទីក្រុងបាកដាដឈរលើចំណាត់ថ្នាក់ទី២ដែលមានមនុស្ស២២នាក់ស្លាប់ និង៨៨នាក់រងរបួស៕