ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៧
មនុស្ស១៧នាក់មកពីក្រុមកាសែតប្រឆាំងនៅប្រទេសទួរគីត្រូវតុលាការកាត់ក្តីថាពួកគេបានគាំទ្រដល់សកម្មភាពភេវរកម្ម។ ករណីនេះត្រូវអ្នករិះគន់រដ្ឋាភិបាលមើលឃើញថាជាសញ្ញាមួយបញ្ជាក់ពីការបិទសេរីភាពក្នុងការបញ្ចេញមតិនៅថ្ងៃមុខ។ មនុស្សជាច្រើនប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការនៅកណ្តាលទីក្រុង Istanbul ដើម្បីតវ៉ាប្រឆាំងនឹងការកាត់ទោសអ្នកនិពន្ធ និងស្រែកប្រកូកដដែលៗថាអ្នកសារព័ត៌មានមិនមែនការបង្ករបទឧក្រិដ្ឋនោះទេ។ ក្នុងចំណោមអ្នកនិពន្ធមាននាយកប្រតិបត្តិ និងមេធាវីរបស់កាសែត Cumhuriyet ដែលមិនមានជំនឿលើសាសនា។ ព្រះរាជអាជ្ញាស្វែងរកវិធីដើម្បីកាត់ទោសបុគ្គលិកដែលមកពីកាសែតនេះឱ្យជាប់ពន្ធនាគាររហូតដល់៤៣ឆ្នាំ រួមទាំងអ្នកកាសែតដែលល្បីល្បាញមួយចំនួននៅប្រទេសទួរគីដែលគេចោទប្រកាន់ថាបានកំណត់គោលដៅចុះផ្សាយវាយប្រហារទៅលើប្រធានាធិបតី Recep Tayyip Erdogan តាមរយៈវិធីសាស្រ្ដសង្គ្រាមពាក្យសម្តីមិនស្មើរភាពគ្នា។ សវនាការកាត់ក្តីធ្វើឡើង ស្របគ្នាជាមួយនឹងជម្លោះរវាងប្រទេសទួរគីជាមួយប្រទេសអាឡឺម៉ង់កាន់តែរីករាលដាលឡើង៕