បុគ្គលិកស្ថានទូតអ៊ីស្រាអ៊ែលបានវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញបន្ទាប់ពីការវាយប្រហារនៅ Amman

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧

បុគ្គលិកនៃស្ថានទូតអ៊ីស្រាអ៊ែលនៅហ្ស៊កដានីបានវិលត្រឡប់មកប្រទេសអ៊ីស្រាអ៊ែលវិញហើយបន្ទាប់ពីមានការវាយប្រហារនៅបរិវេណអាគារមួយកាលពីថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍មួយពីរដ្ឋាភិបាលអ៊ីស្រាអ៊ែលបាននិយាយថាក្នុងចំណោមអ្នកដែលបានត្រឡប់មកវិញមានមន្រ្តីសន្តិសុខម្នាក់ដែលបានបាញ់សម្លាប់ជនជាតិហ្ស៊កដានីដើម្បីការពារខ្លួន។ អ៊ីស្រាអ៊ែលនិយាយថាអ្នកការទូតទាំងអស់របស់ខ្លួនមានសុវត្ថិភាព។ សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមទៀតថាជនសង្ស័យដែលបានវាយប្រហារមានឈ្មោះថា Mohammed Zakaria al-Jawawdeh អាយុ១៧ឆ្នាំជាជាងឈើហើយជនជាតិហ្ស៊កដានីទី២ស្លាប់នៅឯមន្ទីរពេទ្យដោយសាររបួសធ្ងន់។ ឧបទ្ទវហេតុនេះគឺជាឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរបំផុតមួយរវាងប្រទេសទាំង២ចាប់តាំងពីពួកគេចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្នុងឆ្នាំ១៩៩៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here