ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧
អាជ្ញាធរក្នុងតំបន់និយាយកាលពីថ្ងៃអាទិត្យថាយ៉ាងហោចណាស់មានជនស៊ីវិល៨នាក់ក្នុងនោះមានទាំងស្ត្រី និងកុមារស្លាប់នៅក្នុងប្រតិបត្តិការយោធាសហរដ្ឋអាម៉េរិក-អាហ្វហ្គានីស្ថានវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅក្នុងខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន។ ប្រភពឲ្យដឹងថា “កាលពីម្សិលមិញនៅភូមិ Haftkinana ក្នុងស្រុក Meyaji Baba អំឡុងពេលប្រតិបត្តិការវាយប្រហារមកលើក្រុមឧទ្ទាម IS កងទ័ពអាហ្វហ្គានីស្ថានសម្លាប់ពួកសកម្មប្រយុទ្ធក្រុម ISIS ចំនួន៤០នាក់ ហើយក៏មានជនស៊ីវិល៨នាក់រងរបួស និង៨នាក់ផ្សេងទៀតស្លាប់ក្នុងនោះមានទាំងស្ត្រី និងកុមារ”។ នេះបើតាមការបញ្ជាក់របស់លេខាធិការរងនៃខេត្ត Nangarhar៕