ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧
យោងតាមអាជ្ញាធរអេស្ប៉ាញបានឱ្យដឹងថាបុរសម្នាក់កាន់កាំបិតរួចស្រែកថា “Allahu Akbar” បានវាយប្រហារប៉ូលិសនៅតាមព្រំដែនប្រទេសអេស្ប៉ាញ និងម៉ារ៉ុកហើយបានធ្វើឱ្យមន្ត្រីប៉ូលិសម្នាក់រងរបួស។ អ្នកវាយប្រហារត្រូវបានចាប់ខ្លួនភ្លាមៗដោយក្រុមអ្នកអនុវត្តច្បាប់អេស្ប៉ាញ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅឯព្រំប្រទល់រវាងទីក្រុង Beni Enzar ប្រទេសម៉ារ៉ុក និងទីក្រុង Melilla ដែលត្រួតត្រាដោយអេស្ប៉ាញកាលពីថ្ងៃអង្គារនេះបើយោងតាមប្រភពព័ត៌មានក្នុងតំបន់។ អ្នកនាំពាក្យប៉ូលិសអេស្ប៉ាញក៏បានបញ្ជាក់ពីហេតុការណ៍នេះទៅកាន់ភ្នាក់ងារព័ត៌មានផងដែរ។ ក្រុមអ្នកអនុវត្តច្បាប់បានបើកការស៊ើបអង្កេតលើករណីនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថាគេមិនទាន់កំណត់សញ្ជាតិរបស់អ្នកវាយប្រហារបាននៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ Reuters បានរាយការណ៍ថាអ្នកវាយប្រហារនេះជាពលរដ្ឋម៉ារ៉ុក ដកស្រង់ព័ត៌មានពីប្រភពរដ្ឋាភិបាលក្នុងតំបន់៕