យោធារុស្ស៊ីបានបដិសេធលើរបាយការណ៍មួយដែលនិយាយពីការវាយប្រហារតាមអាកាសនៅតំបន់ស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧

កាលពីថ្ងៃអង្គារ៍មជ្ឈមណ្ឌលសម្របសម្រួលរុស្ស៊ីនៅប្រទេសស៊ីរីបានបដិសេធលើសេចក្តីរាយការណ៍ពីការវាយប្រហារតាមអាកាសមួយនៅថ្ងៃទី ២៤ ខែ កក្កដាក្នុងតំបន់ចរចារនៅភាគខាងកើតតំបន់ Ghouta។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថាការវាយប្រហារតាមអាកាសបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៨នាក់ស្លាប់នៅក្នុងការវាយប្រហារនៅទីក្រុង Arbin កាលពីល្ងាចថ្ងៃអាទិត្យ។ ក្រុមអ្នកប្រឆាំងនៅក្នុងស្រុកបានបញ្ជាក់អះអាងថាមិនមានការវាយប្រហារតាមអាកាសឬការប្រយុទ្ធគ្នានៅក្នុងតំបន់ចរចារនោះទេនេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យរបស់មជ្ឈមណ្ឌល។ កិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការលើតំបន់ចរចារព្រមព្រៀងលើបទឈប់បាញ់គ្នាពេញលេញបានចូលជាធរមាននៅភាគខាងកើត Ghouta កាលពីថ្ងៃចន្ទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here