អ៊ីរ៉ាក់និយាយថាមិនមានព័ត៌មានពិតប្រាកដណានិយាយអំពីជោគវាសនានៃជនជាតិឥណ្ឌា៣៩នាក់ដែលបានបាត់ខ្លួននៅរាជធានីម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ាក់និយាយថារដ្ឋាភិបាលរបស់លោកមិនមានព័ត៌មានអំពីជោគវាសនារបស់ប្រជាជនឥណ្ឌា៣៩នាក់ដែលបានបាត់ខ្លួននៅរាជធានីម៉ូស៊ូលចាប់តាំងពីខែមិថុនា ឆ្នាំ២០១៤។ រដ្ឋមន្ត្រី Ibrahim al-Jaafari ដែលបានមកដល់ប្រទេសឥណ្ឌាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយដែលដកស្រង់សម្តីដោយកាសែត Hindusta​n Times របស់ឥណ្ឌាកាលពីថ្ងៃចន្ទនេះបានឲ្យដឹងថាអាជ្ញាធរអ៊ីរ៉ាក់មិនមានព័ត៌មានអំពីការបាត់ខ្លួនរបស់ជនរងគ្រោះទាំងនោះថានៅរស់រានមានជីវិតឬក៏យ៉ាងណានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយលោកបានបន្ថែមថារដ្ឋាភិបាលក្រុងបាដាដនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីស្វែងរកកម្មករឥណ្ឌាដែលបាត់ខ្លួន។ កាសែតនេះបានរាយការណ៍ថាបញ្ហាកម្មករដែលបាត់ខ្លួនទំនងជាត្រូវបានបញ្ចូលក្នុងការចរចារវាងលោក Jaafari និងភាគីឥណ្ឌាលោក Sushma Swaraj។ កាលពីដើមខែនេះលោក Swaraj បានបង្ហាញពីព័ត៌មានថ្មីៗថាអ្នកបាត់ខ្លួនទាំងនោះត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ Badush ជិតរាជធានីម៉ូស៊ូលដែលជាទីកន្លែងដែលមានអ្នកទោសជាច្រើនដែលសម្លាប់ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ គួរបញ្ជាក់ថាក្រុមជនជាតិឥណ្ឌា៣៩នាក់ក្នុងចំណោម៤០នាក់ត្រូវគេចាប់ពង្រត់នៅតំបន់ជុំវិញទីរាជធានីម៉ូស៊ូលដោយពួកសកម្មប្រយុទ្ធដែលគេជឿថាជាប់ពាក់ព័ន្ធនឹងពួក IS។ អ្នករស់រានមានជីវិតម្នាក់បានប្រាប់អ្នកយកព័ត៌មានថាអ្នកដែលត្រូវគេចាប់ពង្រត់ទាំងនោះស្លាប់នៅក្នុងតំបន់វាលខ្សាច់ក្បែរស្រុក Badush កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបានបដិសេធមិនជឿលើសក្ខីកម្មរបស់គាត់ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here