ប៉ូលិសចាប់ខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៦នាក់នៅព្រលានយន្តហោះរាជធានីម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧

កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ចាប់ខ្លួនពួកសកម្មប្រយុទ្ធអ៊ីស្លាមចំនួន៦នាក់នៅក្បែរអាកាសយានដ្ឋានភាគខាងលិចរាជធានីម៉ូស៊ូលកាលពីថ្ងៃអង្គារនេះ ខណៈដែលកងកម្លាំងសន្តិសុខបន្តបោសសម្អាត់តំបន់ទាំងឡាយដែលដណ្តើមបានពីពួកអ៊ីស្លាមយកកាន់កាប់ឡើងវិញ។ សេវាកម្មប៉ូលិសសហព័ន្ធនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាពួកសកម្មប្រយុទ្ធ៦នាក់ត្រូវបានចាប់ខ្លួនអំឡុងពេលធ្វើការល្បាតនៅតំបន់ Bu Sayf ក្បែរព្រលានយន្តហោះម៉ុស៊ូល។ មេប៉ូលិសសហព័ន្ធលោក Shaker Jawdat បាននិយាយថាអាវុធជាច្រើនរួមទាំងខ្សែក្រវ៉ាត់គ្រាប់បែកត្រូវរឹបអូសបន្ទាប់ពីបានចាប់ខ្លួន។ កងទ័ពអ៊ីរ៉ាក់បានកាន់កាប់តំបន់ Bu Sayf ឡើងវិញនៅខែកុម្ភៈបន្ទាប់ពីថ្ងៃនៃប្រតិបត្តិការបោសសំអាតក្រុមសកម្មប្រយុទ្ធលើកទី២នៅភាគខាងលិចរាជធានីម៉ូស៊ូល។ ទោះយ៉ាងណាក៏ដោយក្រុមអ្នកអង្កេតការណ៍ភ័យខ្លាចថាជ័យជម្នះនេះមិនមែនមានន័យថាបោសសម្អាត់នូវការគំរាមកំហែងរបស់ក្រុមនេះទាំងស្រុងបាននោះទេ ហើយគិតថាភាពស្ងប់ស្ងាត់អាចនៅតែបង្ករឱ្យមានអស្ថិរភាពសន្តិសុខដោយការវាយប្រហារបែបចចកប្រឆាំងនឹងជនស៊ីវិល និងសមាជិកសន្តិសុខ។ គួរបញ្ជាក់ថាក្រុម IS នៅតែបន្តគ្រប់គ្រងតំបន់២ឬ៣ទៀតដូចជាទីក្រុង Nineveh ខេត្ត Anbar ខេត្ត Salhuddin និងខេត្ត Kirkuk។ រដ្ឋាភិបាលអ៊ីរ៉ាក់មានផែនការវាយលុកបន្ថែមទៀតដើម្បីបោសសម្អាត់តំបន់ទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here