ចាប់ខ្លួនមេដឹកនាំរដ្ឋអ៊ីស្លាមជាន់ខ្ពស់ម្នាក់នៅភាគខាងកើតរាជធានីម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧

ក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារនេះថាមេដឹកនាំរដ្ឋអ៊ីស្លាមជាន់ខ្ពស់ម្នាក់ត្រូវចាប់ខ្លួនខណៈដែលកំពុងព្យាយាមរត់គេចចេញពីតំបន់ភាគខាងលិចរាជធានីម៉ូស៊ូលឆ្ពោះទៅកាន់ភាគខាងកើតនៃរាជធានីនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Saad Maan និយាយថាកងកម្លាំងបានចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់រូបនេះខណៈដែលកំពុងឆ្លងកាត់ពីភាគខាងលិចទៅភាគខាងកើតដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណក្លែងក្លាយ។ មេដឹកនាំជាន់ខ្ពស់ដែលបានចាប់ខ្លួននេះបម្រើការនៅក្នុងកុលសម្ព័ន្ធរបស់រដ្ឋអ៊ីស្លាមសម្រាប់តំបន់ភាគខាងត្បូងរាជធានីម៉ូស៊ូល។ គួរបញ្ជាក់ថារដ្ឋាភិបាលអ៊ីរ៉ាក់និយាយថាខ្លួនបានបោសសម្អាតសមាជិករដ្ឋអ៊ីស្លាមក្នុងរាជធានីម៉ូស៊ូលកាលពីដើមខែនេះដោយបញ្ចប់ការកាន់កាប់រយៈពេល៣ឆ្នាំរបស់ក្រុមសកម្មប្រយុទ្ធទាំងនេះ។ ចាប់តាំងពីពេលនោះមកកងកម្លាំងសន្ដិសុខបានរួមគ្នាកាន់កាប់ឡើងវិញនៃតំបន់ទាំងឡាយដែលទទួលបានភាពស្ងប់ស្ងាត់ពីពួក IS។ មនុស្សជាច្រើនត្រូវចាប់ខ្លួនពីក្បួនជនភៀសខ្លួនដោយសារតែមានការសង្ស័យទាក់ទងនឹងក្រុម IS ខណៈដែលអ្នកផ្សេងទៀតត្រូវសម្លាប់ចោលក្នុការប៉ុនប៉ងរត់គេចខ្លួនចេញពីទីក្រុង។ ក្រុមនេះបានបាត់បង់មេដឹកនាំជាន់ខ្ពស់របស់ពួកគេជាច្រើននាក់ក្នុងចំណោមសមាជិកជាង២៥,០០០នាក់នៅក្នុងការប្រយុទ្ធគ្នាជាមួយកងកម្លាំងដែលគាំទ្រដោយសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here