សហរដ្ឋអាមេរិកបានឈានមួយជំហានទៀតទៅលើការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០១៧

ការអនុមត្តិសភាតំណាងរាស្ដ្រអាមេរិកបានបោះឆ្នោតដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីបើទោះបីជាលោកប្រធានាធិបតី Donald Trump ជំទាស់នឹងច្បាប់នេះក៏ដោយ។ ច្បាប់នេះទំនងជាធ្វើឱ្យស្មុគស្មាញដល់លោកប្រធានាធិបតី Trump ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានឲ្យដឹងថា “ខណៈដែលលោកប្រធានាធិបតីគាំទ្រការដាក់ទណ្ឌកម្មដ៏តានតឹងទៅលើប្រទេសកូរ៉េខាងជើង ប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី ដោយសេតវិមានកំពុងពិនិត្យឡើងវិញនូវច្បាប់របស់សភា និងកំពុងរង់ចាំការសម្រេចចុងក្រោយរបស់លោកប្រធានាធិបតី”។ សូមបញ្ជាក់ផងដែរថាទំនាក់ទំនងរបស់ប្រទេសរុស្ស៊ី ជាមួយលោកប្រធានាធិបតី Trump បានអូសបន្លាយរយៈពេលប្រាំមួយខែ នៅក្នុងការិយាល័យរបស់ខ្លួនចំពេលមានការចោទប្រកាន់ថាទីក្រុងម៉ូស្គូបានជ្រៀតជ្រែកជួយលោក Trump ឲ្យជាប់ឆ្នោតជាប្រធានាធិបតី៕

LEAVE A REPLY

Please enter your comment!
Please enter your name here