មន្ត្រីឃើដ៖ សហរដ្ឋអាមេរិកនៅតែមានមានតួនាទីយ៉ាងសំខាន់បន្ទាប់ពីការប្រឆាំង ISIS បានបញ្ចប់នៅស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០១៧

កិច្ចខិតខំប្រឹងប្រែដឹកនាំដោយឃើដក្នុងការរំដោះទីក្រុង Raqqa ពីរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) នឹងទាមទារការគាំទ្រផ្នែកនយោបាយ និងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិកក្នុងរយៈពេលវែងដើម្បីការរៀបចំអភិបាលកិច្ចក្នុងទីក្រុង និងការស្ថាបនាក្រុងឡើងវិញនេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ស៊ីរីមួយរូបនិយាយកាលពីថ្ងៃអង្គារ។ នៅក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន AP នៅក្នុងទីក្រុង Kobani ដែលកាន់កាប់ដោយក្រុមឃើដលោកស្រី Ilham Ahmed និយាយថាតួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម IS មិនត្រូវបញ្ចប់ដោយការរំដោះទីក្រុង Raqqa ទេ ប៉ុន្តែគួរតែបន្តដើរតួជាអ្នកធានាឲ្យមានស្ថេរភាពដល់ការរៀបចំអនាគតនយោបាយរបស់ប្រទេសដែលត្រូវសង្គ្រាមហែកហួរ។ លោកស្រី Ahmed សហប្រធានក្រុមប្រឹក្សាប្រជាធិបតេយ្យស៊ីរីដែលជាក្រុមនយោបាយដឹកនាំដឹកនាំដោយកម្លាំងយោធាឃើដ និងមានការគាំទ្រពីអាមេរិក។ លោកស្រីនិយាយថាប្រសិនបើប្រជាជនអាមេរិកចង់ការពារសន្ដិសុខតំបន់ទាំងនេះពួកគេត្រូវតែបន្តរហូតដល់ប្រព័ន្ធប្រជាធិបតេយ្យបង្កើតឡើងនៅក្នុងប្រទេសស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here