ស្ត្រី២នាក់ស្លាប់បុរស៣នាក់រងរបួសនៅក្នុងហេតុការបំផ្ទុះគ្រាប់បែក២គ្រាប់នៅខេត្ត Diyala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០១៧

យោងតាមការដកស្រង់សម្តីពីប្រភពសន្តិសុខមួយបានឲ្យដឹងថាស្ត្រី២នាក់ស្លាប់ និងបុរស៣នាក់រងរបួសកាលពីថ្ងៃព្រហស្បតិ៍នេះនៅក្នុងហេតុការផ្ទុះគ្រាប់គ្រាប់បែកបង្កប់ក្នុងដីចំនួន២លើកបន្តបន្ទាប់​នៅក្នុងខេត្ត Diyala។ ទូរទស្សន៍ Dijlah ដកស្រង់ពីប្រភពមួយបានឲ្យដឹងថាគ្រាប់បែកកែច្នៃមួយគ្រាប់បានផ្ទុះប៉ះត្រាក់ទ័រដែលបើកបរដោយបុរសម្នាក់នៅលើផ្លូវជនបទក្នុងស្រុក Binikani តំបន់ Maqdaia ភាគឦសានខេត្ត Diyala ធ្វើឲ្យអ្នកបើកបររងរបួស។ យោងតាមប្រភពបានឲ្យដឹងថាបុរស២នាក់ និងស្រ្តី២នាក់ដែលស្ថិតនៅចម្ងាយ២ទៅ៣ម៉ែត្រពីកន្លែងកើតហេតុប្រញាប់បញ្ជូនយកទៅសង្គ្រោះមុននឹងគ្រាប់បែកមួយគ្រាប់ទៀតផ្ទុះឡើងដែលធ្វើឲ្យស្រ្តី២នាក់ស្លាប់ និងបុរស២នាក់រងរបួស។ អាជ្ញាធរមិនបានចង្អុលបង្ហាញថានណាជាជនល្មើស ប៉ុន្តែគ្រាប់បែកនេះត្រូវបានដាក់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានសម្លាប់ជនស៊ីវិល និងបុគ្គលិកសន្តិសុខជាច្រើននាក់នៅក្នុងខេត្ត Diyala និងខេត្តផ្សេងទៀតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ជនរងគ្រោះជាច្រើននាក់ក្នុងចំណោមជនស៊ីវិលចាកចេញពីតំបន់ជនភៀសខ្លួនដែលស្ថិតនៅក្រោមការគ្រប់​គ្រង​​របស់ពួកសកម្មប្រយុទ្ធ។ គួរបញ្ជាក់ថាមនុស្សជាង៧០០នាក់ក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានសម្លាប់ និងរងរបួសក្នុងខែមិថុនាដោយសារអំពើហិង្សា និងជម្លោះប្រដាប់អាវុធ នេះបើយោងតាមការរាប់បញ្ចូលប្រចាំខែដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់ (UNAMI)៕

LEAVE A REPLY

Please enter your comment!
Please enter your name here