ក្រុមសកម្មប្រយុទ្ធស៊ីរីគាំទ្រដោយអាមេរិកដណ្តើមទឹកដីខេត្ត Raqqa បានពាក់ជិតពាក់កណ្តាល

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០១៧

អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធស៊ីរីដែលគាំទ្រដោយអាមេរិកនិយាយថាក្រុមអ្នកប្រឆាំងរដ្ឋអ៊ីស្លាម (IS ISIS / ISIL) បានកាន់កាប់ទឹកដី Raqqa ជិតពាក់កណ្ដាល ។ អង្គភាព Nisreen Abdullah ឬ YPJ ប្រាប់ AP កាលពីថ្ងៃព្រហស្បតិ៍ថាការសម្រុកចូលទៅក្នុងទីក្រុងស៊ីរីភាគខាងជើងមានការយឺតយ៉ាវ ដោយសារតែប្រឈមនឹងគ្រឿងផ្ទុះយ៉ាងច្រើនពីពួកយុទ្ធជន IS។ ប្រភពដដែលបានឲ្យដឹងថាពួកយុទ្ធជននៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីរួមទាំង YPJ ឥឡូវនេះគ្រប់គ្រងទឹកដី Raqqa បាន៤៥ភាគរយ។ ក្រុម SDF ចាប់ផ្តើមការវាយលុកដើម្បីដណ្តើមយកខេត្ត Raqqa នៅថ្ងៃទី៦ ខែមិថុនា ក្រោមការដឹកនាំរបស់កម្លាំងចម្រុះដឹកនាំដោយអាមេរិក ហើយចាប់តាំងពីការប្រយុទ្ធនោះមកពួកគេដណ្តើមបានសង្កាត់ចំនួន១១នេះបើយោងតាមលោក Abdullah៕

LEAVE A REPLY

Please enter your comment!
Please enter your name here