សកម្មជនកាស្មៀរវ័យក្មេងត្រូវបានតែងតាំងជាមេដឹកនាំក្រុមអាល់កៃដាថ្មី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៧

ក្រុមសកម្មប្រយុទ្ធកាស្មៀរវ័យក្មេងដ៏លេចធ្លោមួយរូបត្រូវគេតែងតាំជាប្រមុខដឹកនាំបណ្តាញក្រុមអាល់កៃដាថ្មីដែលមានឈ្មោះថា Ansar Ghazwat-Ul-Hind នៅលើទឹកដី Himalayan ដែលជាតំបន់ជម្លោះ។ ប៉ូលិសឥណ្ឌាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាវាជាការផ្លាស់ប្តូរមនោគមវិជ្ជាលើទឹកដីដែលមានជម្លោះដ៏យូរ។ ការប្រកាសនេះគឺជាការប្រកាសលើកទី១ដែលធ្វើឡើងដោយក្រុមជីហាដអន្តរជាតិក្នុងចំណាត់ការនៅតំបន់កាស្មៀរ។ តំបន់នោះជាតំបន់ដែលមានជម្លោះបែងចែកទឹកដីគ្នារវាងឥណ្ឌា និងប៉ាគីស្ថាន ប៉ុន្តែប្រទេសទាំង២អះអាងថាទឹកដីទាំងនោះជារបស់ខ្លួនដូចគ្នា។ Zakir Musa ជាសកម្មប្រយុទ្ធសកម្មមានអាយុទើបតែ២៣ឆ្នាំឈរជើងនៅរដ្ឋកាស្មៀរគ្រប់គ្រងដោយឥណ្ឌាត្រូវគេតែងតាំងជាមេដឹកនាំក្រុមថ្មីដែលក្រុមនោះជាបណ្តាញក្រុមរដ្ឋអ៊ីស្លាមសកលមានតួនាទីជាអង្គការឃោសនាមួយដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។ សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយក្រុមឃ្លាំមើលរបស់សហរដ្ឋអាមេរិក SITE Intelligence Group បានបន្ថែមថាក្រុមជីហាដនៅរដ្ឋកាស្មៀឈានចូលដល់ដំណាក់កាលភ្ញាក់រលឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here