ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាពិភាក្សាពីបញ្ហាព្រំដែននៅទីក្រុងប៉េកាំង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៧

ទីប្រឹក្សាសន្តិសុខជាតិរបស់ឥណ្ឌាធ្វើដំណើរទៅទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រដើម្បីពិភាក្សាពីការប្រឈមមុខដាក់គ្នារវាងកងកម្លាំងចិន និងឥណ្ឌាលើដែនដីដែលមានជម្លោះនៅ Himalayas។ ពាក់ព័ន្ធនឹងករណីនេះមិនទាន់មានពាក្យផ្លូវការណាមួយដែលបង្ហាញអំពីកិច្ចចរចារវាងលោក Ajit Doval និងសមភាគីចិនលោក Yang Jiechi ទេ ហើយកិច្ចប្រជុំរវាងថ្នាក់ដឹកនាំប្រទេសទាំង២ត្រូវគេជឿជាក់ថាបានជួបប្រជុំគ្នាកាលពីថ្ងៃមុននៅខាងក្រៅកិច្ចប្រជុំប្រជាជាតិ BRICS។ ការប្រឈមមុខដាក់គ្នាបានចាប់ផ្តើមនៅក្នុងខែមិថុនា បន្ទាប់ពីគេបញ្ចូនកងទ័ពឥណ្ឌាឱ្យប្រឈមនឹងកងកម្លាំងចិនដែលកំពុងធ្វើការនៅលើផ្លូវមួយលើតំបន់ខ្ពង់រាប Doklam Plateau។ ប្រទេសចិនបានទាមទារឱ្យកងទ័ពឥណ្ឌាដកខ្លួនចេញមុនពេលមានការចរចាណាមួយធ្វើឡើង ខណៈនោះក្រុង New Delhi និយាយថាភាគីនីមួយៗគួរតែបញ្ឈប់ជម្លោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here