ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៧
រដ្ឋមន្ត្រីការបរទេសលោក Fumio Kishida និយាយកាលពីថ្ងៃសុក្រថាប្រទេសជប៉ុននឹងផ្អាកដំណើរការអង្គភាពចំនួន៥ និងបុគ្គល៩នាក់ដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង និងអង្គភាព២របស់ចិន។ សេចក្តីប្រកាសរបស់ជប៉ុនបានធ្វើឡើងប៉ុន្មានម៉ោងក្រោយពីព្រឹទ្ធសភាអាមេរិកបោះឆ្នោតដើម្បីដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ហើយប្រព័ន្ធផ្សព្វផ្សាយដែលតាមដានអាមេរិកបានបញ្ចាក់ថាមន្រ្តីស៊ើបអង្កេតបានវាយតម្លៃថាក្រុង Pyongyang នឹងអាចបាញ់មីស៊ីលឆ្លងទ្វីបអន្តរទ្វីប (ICBM) នៅឆ្នាំក្រោយ៕
