សកម្មជន ISIS ចំនួន៧,០០០នាក់នៅតែមាននៅក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រភព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៧

មន្រ្តីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ាក់និយាយថាសកម្មជនអ៊ីឥស្លាមនៅមានចំនួនរហូតដល់៧,០០០នាក់នៅអ៊ីរ៉ាក់ បន្ទាប់ពីការដួលរលំទីក្រុងម៉ូស៊ូល។ មន្ត្រីស៊ើបការណ៍សម្ងាត់ និងមន្ដ្រីការពារជាតិ៣នាក់ក៏បានប្រាប់ភ្នាក់ងារព័ត៌មាន AP ថាមានពួកសកម្មប្រយុទ្ធចំនួន៤,០០០នាក់ និងអ្នកគាំទ្រ៣,០០០នាក់។ ពួកគេនិយាយថានៅក្នុងប្រទេសស៊ីរីមានពួកសកម្មប្រយុទ្ធ IS ចំនួន៧,០០០នាក់និងអ្នកគាំទ្រ៥,០០០នាក់។ នៅថ្ងៃទី១០ ខែកក្កដា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានប្រកាសពីការរំដោះក្រុងម៉ូស៊ូល បន្ទាប់ពីសង្គ្រាមដែលមានរយៈពេល៩ខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here