ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៥
ក្រុងព្យុងយ៉ាងបានអះអាងថាពួកគេជោគជ័យក្នុងការបាញ់ម៉ីស៊ីល ICBM ឆ្លងទ្វីបលើកទី២កាលពីថ្ងៃសុក្រនេះបើយោងតាមប្រភពព័ត៌មានផ្លូវការរបស់ KCNA។ ការបាញ់សាកល្បងនេះមានបំណងពិនិត្យមើលលក្ខណៈបច្ចេកទេសរបស់គ្រាប់ម៉ីស៊ីលដែលមានផ្ទុកក្បាលនុយក្លេអ៊ែរធុនធ្ងន់។ ICBM បាញ់ចេញពីភាគខាងលិចប្រទេសកូរ៉េខាងជើងមានរយៈចម្ងាយ៩៩៨គីឡូម៉ែត្រប្រើរយៈពេល៤៧នាទីក្នុងកម្រិតនីវ៉ូទឹក៣,៧២៤គីឡូម៉ែត្រមុនពេលធ្លាក់ចូលទៅក្នុងសមុទ្រនេះបើយោងតាមសេចក្តីរាយការណីពី KCNA៕
