ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៥
យន្តហោះដឹកទំនិញដែលប្រតិបត្តិដោយ CAVOK Air ធ្លាក់បន្ទាប់ពីហោះហើរចេញពីកោះ São Tomé និងឆ្នេរអាហ្វិកកណ្តាលបានរយៈពេលមួយម៉ោង។ ការធ្លាក់នេះមិនបណ្តាលឲ្យមានមនុស្សស្លាប់ទេ។ យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថាបក្សីមួយវ៉ូងធំបានហោះចូលជាប់ក្នុងម៉ាស៊ីនយន្តហោះនៅផ្នែកខាងស្តាំ នេះយោងតាមប្រភពព័ត៌មានពីរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនលោក Yuri Lavrenyuk សរសេរនៅលើហ្វេសប៊ុក។ សមាជិកនាវិកទាំងអស់នៅរស់ ប៉ុន្តែពួកគេទទួលរងរបួស៕
