ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទិ ៣០ ខែ កក្កដា ឆ្នាំ២០១៧
ប៉ូលិសប្រឆាំងភេវរកម្មអូស្រ្តាលីចាប់ខ្លួនមនុស្ស៤នាក់ក្នុងការវាយឆ្មក់កាលពី ថ្ងៃសៅរ៍សប្តាហ៍មុននៅទីប្រជុំជនស៊ីដនី។ ការវាយឆ្មក់នេះធ្វើឡើងមានគោលបំណងបង្អាក់សកម្មភាពវាយប្រហារភេរវកម្ម។ ប្រតិបត្តិការនេះរៀបចំឡើងដើម្បីរំខាន និងរារាំងគម្រោងវាយប្រហារភេរវកម្មនៅក្នុងប្រទេសអូស្ត្រាលីនេះបើយោងតាមប្រភពព័ត៌មានពីនាយករដ្ឋមន្ត្រីលោក Malcolm Turnbull និយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែល៕
