មនុស្ស៦នាក់ស្លាប់ក្រោយការផ្ទុះអណ្តូងរ៉ែមាសខុសច្បាប់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៧

មនុស្ស៦នាក់ស្លាប់បន្ទាប់ពីផ្ទុះអណ្តូងរ៉ែមាសខុសច្បាប់នៅក្នុងប្រទេសកូឡុំប៊ី។ ការផ្ទុះនេះកើតឡើងកាលពីថ្ងៃសុក្រនៅក្រុង Buritica ក្នុងខេត្ត Antioquia ដែលជាតំបន់មួយមានការរីករាលដាលករណីជីករ៉ែខុសច្បាប់ ហើយការផ្ទុះនេះមិនមែនជារឿងចម្លែកនោះទេ។ មនុស្សម្នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីការផ្ទុះ។ អាជ្ញាធរផ្នែកគ្រោះមហន្តរាយក្នុងតំបន់និយាយថាគេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការផ្ទុះនេះនៅឡើយទេ ហើយមានសាកសពចំនួន២ទៀតស្ថិតនៅក្នុងអណ្តូងរ៉ែ។ ទាក់ទងទៅនឹងការផ្ទុះកាលពីខែមិថុនា ឆ្នាំ២០១០ធ្លាប់មានការផ្ទុះនៅអណ្តូងរ៉ែធ្យូងថ្មរបស់ប្រទេសកូឡុំប៊ីសម្លាប់មនុស្ស៧៣នាក់ ហើយវាជាគ្រោះមហន្តរាយរ៉ែដ៏អាក្រក់បំផុតនៅក្នុងប្រទេស Andean៕

LEAVE A REPLY

Please enter your comment!
Please enter your name here