ផ្ទុះឡានធំមួយសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៧

យ៉ាងហោចណាស់មានមនុស្ស៦នាក់ស្លាប់ និង១៣នាក់រងរបួសនៅក្នុងហេតុការណ៍បំផ្ទុះឡានមួយនៅរដ្ឋធានី Mogadishu ប្រទេសសូម៉ាលីកាលពីថ្ងៃអាទិត្យ។ ប្រភពព័ត៌មាន Reuters បានបញ្ជាក់ថាការផ្ទុះនេះមានលក្ខណៈធ្ងន់ធ្ងរណាស់។ ប៉ូលិសបានបញ្ជាក់ថាចំនួនអ្នករងរបួសនឹងកើនឡើង។ ក្រោយពេលមានការបំផ្ទុះរថយន្ត មានការថតរូប និងវីដេអូកើតហេតុ ហើយចែកចាយលើបណ្តាញសង្គមភ្លាមៗផងដែរ។ ក្នុងវីដេអូមួយក្នុងចំណោមវីដេអូជាច្រើនបង្ហាញពីមនុស្សជាច្រើននាំគ្នាជួយជនរងគ្រោះចេញពីកន្លែងកើតហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here