ប្រទេសអូស្រ្តាលីឆែកឆេរយ៉ាងតឹងរឹងនៅអាកាសយានដ្ឋានបន្ទាប់ពីមានផែនការដាក់គ្រាប់បែកបំផ្ទុះនៅលើយន្តហោះ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៧

ការត្រួតពិនិត្យអ្នកដំណើរ និងឥវ៉ាន់កាន់តែមានភាពតឹងរ៉ឹងនៅព្រលានយន្តហោះអូស្ដ្រាលីបន្ទាប់ពីប៉ូលីសដឹងពីគម្រោងរបស់ក្រុមរដ្ឋអ៊ីស្លាមថានឹងបំផ្ទុះគ្រាប់បែកនៅអាកាសយាន្តដ្ឋាន ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបន្ថែមថាការផ្ទុះនេះអាចពាក់ព័ន្ធនឹងគ្រាប់បែកឬឧស្ម័នពុល។ នីតិវិធីការពារសុវត្ថិភាពផ្សេងៗត្រូវគេអនុវត្តក្រោយពេលមានការវាយឆ្មក់តាមជាយក្រុងស៊ីដនីចាប់ខ្លួនបុរសចំនួន៤នាក់កាលពីចុងសប្ដាហ៍។ បុរសទាំងនោះត្រូវឃុំខ្លួនដោយគ្មានការចោទប្រកាន់ទាក់ទងនឹងអំពើភេរវកម្មទេ។ ប៉ូលិសសហព័ន្ធអូស្រ្តាលី មិនបានបញ្ជាក់បន្ថែមយ៉ាងណាចំពោះការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលលើកឡើងថាការវាយប្រហាររអាចជាប់ពាក់ព័ន្ធនឹងគ្រាប់បែកបង្កប់ក្នុងម៉ាស៊ីនកិនសាច់ឬដោយការបញ្ចេញឧស្ម័នពុលនៅក្នុងយន្តហោះ។ លោកស្នងការប៉ូលិសសហព័ន្ធអូស្ត្រាលី Andrew Colvin ប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថាសមត្ថកិច្ចនៅតែបន្តការស៊ើបអង្កេតលើភាពជាក់ស្តែងនៃបញ្ហានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here