ប្រទេសទួគី៖ ឃុំឃាំងមនុស្សប្រមាណជា១,០០០នាក់ក្នុងការវាយឆ្មក់ប្រឆាំងអំពើរភេរវកម្មចុងក្រោយ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៧

អាជ្ញាធរទួរគីបានឃុំឃាំងមនុស្ស១,០៩៨នាក់កាលពីសប្តាហ៍មុនពីបទសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធឬមានការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំមុននេះបើយោងតាមសេចក្តីថ្លែងការរបស់ក្រសួងមហាផ្ទៃលើកឡើងកាលពីថ្ងៃចន្ទ។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថាក្រៅពីចំនួនមនុស្សទាំងនោះនៅមានមនុស្ស៨៣១នាក់ទៀតនៅជាប់សង្ស័យថាមានទំនាក់ទំនងជាមួយបព្វជិតមូស្លីម Fethullah Gulen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ជនសង្ស័យទាំង៨៣១នោះត្រូវក្រុង Ankara បន្ទោសថាបានរៀបចំធ្វើរដ្ឋប្រហារកាលពីខែកក្កដាឆ្នាំមុន។ ពេលនោះផងដែរលោក Golen បដិសេធថាខ្លួនមិនបានចូលរួមសកម្មភាពណាមួយនោះទេ។ មន្រ្តីក្រសួងនិយាយថាមនុស្ស២១៣នាក់ក្នុងចំណោមជនសង្ស័យទាំងនោះត្រូវគេសង្ស័យថា មានជាប់ពាក់ព័ន្ធទៅនឹងគណបក្សពលករឃើដ (PKK) ដែលបានធ្វើកុបកម្មប្រឆាំងនឹងរដ្ឋាភិបាលអស់រយៈពេល៣ទសវត្សរ៍មកហើយ។ មន្រ្តីក្រសួងបានបន្តថាមនុស្ស៤៤នាក់ត្រូវជាប់ឃុំដោយសារតែមានការជាប់ទាក់ទងទៅនឹងក្រុមរដ្ឋអ៊ីស្លាម ហើយមនុស្ស៨នាក់ផ្សេងទៀតត្រូវចាប់ខ្លួនដោយសារតែសង្ស័យថាជាប់ពាក់ព័ន្ធនឹងក្រុមភេរវករឆ្វេងនិយម៕

LEAVE A REPLY

Please enter your comment!
Please enter your name here