ក្រុមឧទ្ទាម ISIS អះអាងទទួលខុសត្រូវលើការវាយប្រហារនៅជិតស្ថានទូតអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៧

ក្រុមរដ្ឋអ៊ីស្លាម (IS ISIS/ISIL) ប្រកាសទទួលខុសត្រូវលើការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅស្ថានទូតអ៊ីរ៉ាក់ក្នុងរដ្ឋធានី Kabul ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទនេះបើយោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារព័ត៌មាន Amaq របស់ក្រុម ISIS។ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានប្រយុទ្ធជាមួយខ្មាន់កាំភ្លើងនៅក្បែរបរិវេណប៉ូលិស និងនៅជិតស្ថានទូតអ៊ីរ៉ាក់ នៅថ្ងៃកើតហេតុ។ ប៉ូលិសនិយាយថាអ្នកវាយប្រហារហាក់ដូចជាលាក់ខ្លួនក្នុងអាគារស្ថានទូតនៅចំណុចដែលគេមើលឃើញផ្សែងហុយឡើងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here