ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៧
ក្រសួងការបរទេសអ៊ីរ៉ាក់និយាយថាមន្រ្តីការបរទេសប្រចាំនៅអ៊ីរ៉ាក់ក្នុងរដ្ឋធានី Kabul ប្រទេសអាហ្វហ្គានីស្ថានត្រូវគេជួយសង្គ្រោះចេញពីស្ថានទូតអ៊ីរ៉ាក់ទៅស្ថានទូតអេហ្ស៊ីបនៅពេលដែលភេវរករវាយប្រហារកាលពីថ្ងៃចន្ទ។ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានក៏បានប្រយុទ្ធជាមួយខ្មាន់កាំភ្លើងនៅក្បែរបរិវេណប៉ូលិសឈរជើង និងនៅជិតស្ថានទូតអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ។ ពួកគេនិយាយថាអ្នកវាយប្រហារហាក់ដូចជាបានពួនក្នុងអាគារស្ថានទូតនៅក្នុងសង្កាត់ពាណិជ្ជកម្មនៃទីក្រុងនៅចំណុចដែលមានផ្សែងហុយឡើងកាន់តែច្រើន។ ក្រសួងការបរទេសអ៊ីរ៉ាក់និយាយថាគេក៏បានធ្វើការជម្លៀសបុគ្គលិកអ៊ីរ៉ាក់ពីររូបចេញពីស្ថានទូតផងដែរ។ ប្រភពព័ត៌មានបានបន្ថែមថាឆ្មាំអាហ្វហ្គានីស្ថាន២នាក់នៅស្ថានទូតស្លាប់ ក្នុងការវាយប្រហារនេះ ហើយរដ្ឋអ៊ីស្លាម (IS, ISIS/ISIL) ក៏បានចេញអះអាងថាពួកគេពិតជាបានធ្វើការវាយប្រហារ៕