យន្តហោះគ្នានមនុស្សបើកសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១២នាក់នៅភាគខាងកើតក្រុង Tal Afar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៧

យោងតាមប្រភពព័ត៌មានពីមន្ត្រីអាកាសចរណ៍ម្នាក់ឲ្យដឹងថាយន្តហោះចម្បាំងដែលដឹកនាំដោយក្រុមចម្រុះសហរដ្ឋអាមេរិកបានសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១២នាក់នៅជិតបន្ទាយចុងក្រោយរបស់ក្រុមនេះនៅភាគខាងលិចខេត្ត Nineveh។ លោកវរសេនីយត្រី Abbas al-Khazami ថ្លែងនៅក្នុងសារព័ត៌មានរដ្ឋថាយន្តហោះគ្មានមនុស្សបើកបានបាញ់គ្រាប់រ៉ូកែត២គ្រាប់ទៅលើទីតាំងរបស់ក្រុមរដ្ឋអ៊ីស្លាមមួយកន្លែងស្ថិតនៅក្នុងតំបន់ Alawliya ភាគខាងកើតទីក្រុង Tal Afar ជាទីក្រុងដែលគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធចាប់តាំងពីឆ្នាំ២០១៤មកម្លេះ។ លោកបន្តថាក្នុងចំណោមពួកសកម្មប្រយុទ្ធស្លាប់ទាំងនោះគឺមានម្នាក់ជាមេបញ្ជាការរបស់ក្រុមឈ្មោះ Abdul-Aziz Abdul-Qader al-Jeheishi ។ លោកនិយាយថាទ័ពជើងអាកាសបន្តហោះហើរស៊ើបការណ៍ដើម្បីប្រមូលព័ត៌មានអំពីទីតាំង និងសកម្មភាពរបស់ក្រុមនេះព្រមទាំងគ្រោងនឹងធ្វើការវាយប្រហារតាមអាកាសមកលើតំបន់នោះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។ ថ្មីៗនេះរដ្ឋាភិបាលអ៊ីរ៉ាក់បានកំណត់ទីក្រុង Tal Afar ជាគោលដៅវាយប្រហារបន្ទាប់នៃប្រតិបត្តការប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ គួរបញ្ជាក់ផងដែរថាកាលពីព្រឹកថ្ងៃចន្ទប្រព័ន្ធផ្សព្វផ្សាយចលនាតស៊ូដែលគាំទ្ររដ្ឋាភិបាលឲ្យដឹងថាកងកម្លាំងទាហានដែលគាំទ្រដោយយន្ដហោះអ៊ីរ៉ាក់បានវាយប្រហារមកលើក្រុមឧទ្ទាម IS ដែលស្ថិតនៅក្នុងតំបន់រវាងព្រំដែន និងសង្កាត់ Al-Hamdaniyh ភាគខាងជើងខេត្ត Ninevech។ ពួកសកម្មប្រយុទ្ធ១០នាក់ស្លាប់ខណៈដែលរថយន្តរបស់ពួកគេ៦គ្រឿងត្រូវដុតបំផ្លាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here