ប្រទេសអាល្លឺម៉ង់ជម្រុញអាមេរិកឱ្យនិយាយជាមួយសហភាពអឺរ៉ុបអំពីទណ្ឌកម្មលើប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០១៧

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់អំពាវនាវដល់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារដើម្បីពិភាក្សាជាមួយសហភាពអឺរ៉ុបអំពីផលប៉ះពាល់នៃការដាក់ទណ្ឌកម្មយ៉ាងតឹងរឹងដែលពួកគេគ្រោងនឹងដាក់លើប្រទេសរុស្ស៊ីដែលនិយាយថាមិនគួរដាក់ទណ្ឌកម្មលើក្រុមហ៊ុនអឺរ៉ុបនោះទេ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោកស្រី Brigitte Zypries និយាយថាការគំរាមកំហែងពីសហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មក្រុមហ៊ុនអឺរ៉ុបដែលការដាក់ទណ្ឌកម្មនេះនៅក្រៅដែនដីមិនអាចទទួលយកបានទេ។ លោកស្រីបន្តថាយើងពិតជាចង់បានរដ្ឋាភិបាលសហរដ្ឋអាមេរិកមកអង្គុយជាមួយយើងនៅតុចរចា ហើយដោះស្រាយតាមរយៈដំណោះស្រាយសមស្របដែលអាចទទួលយកបានសម្រាប់គ្រប់ភាគីទាំងអស់។ មេដឹកនាំរដ្ឋាភិបាល និងមេដឹកនាំពាណិជ្ជកម្មរបស់អាល្លឺម៉ង់និយាយថាការដាក់ទណ្ឌកម្មថ្មីនោះនឹងអាចរារាំងក្រុមហ៊ុនអាល្លឺម៉ង់មិនឱ្យធ្វើការលើគម្រោងបំពង់បង្ហូរប្រេងដែលពួកគេនិយាយថាគម្រោងនោះមានសារៈសំខាន់ណាស់ចំពោះសន្តិសុខថាមពលរបស់ប្រទេសអាល្លឺម៉ង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here