ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០១៧
ប៉ូលិសនិយាយថាបុរសដែលមិនស្គាល់អត្តសញ្ញាណម្នាក់បាញ់ប្រហារនៅកុងស៊ុលចិនប្រចាំនៅទីក្រុង Los Angeles មុនពេលផ្តាច់ជីវិតខ្លួនឯង។ ការបាញ់ប្រហារនេះមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ដែលហេតុការណ៍នេះកើតឡើងនៅម៉ោង៦ព្រឹកមុនពេលមន្រ្តីកុងស៊ុលបើកទ្វារសម្រាប់អាជីវកម្មនេះបើយោងតាមប្រភពពីលោក Michael Lopez នៅស្នងការប៉ូលិសក្រុង Los Angeles ។ លោក Lopez និយាយថាគេរកឃើញបុរសម្នាក់នេះស្លាប់នៅក្នុងរថយន្តរបស់គាត់ក្រោយពីគាត់ប្រើកាំភ្លើងបាញ់ខ្លួនឯង៕
