ពលរដ្ឋស៊ីរីចាកចេញពីជំរំព្រំដែនលីបង់ដោយរថយន្តក្រុងពីតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៧

រថយន្តក្រុងដឹកប្រជាជនស៊ីរីចាកចេញពីជំរុំជនភៀសខ្លួនក្នុងតំបន់ព្រំដែនលីបង់ ជាប់នឹងតំបន់កាន់កាប់ដោយឧទ្ទាមនៅស៊ីរីកាលពីថ្ងៃពុធនេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីសន្តិសុខ និងទូរទស្សន៍ Hezbollah ក្រោមកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងក្រុមសកម្មប្រយុទ្ធ Shiite Hezbollah និងពួកសកម្មប្រយុទ្ធនិកាយ Sunni។ ប្រជាជនស៊ីរីរាប់ពាន់នាក់រួមទាំងក្រុមសកម្មប្រយុទ្ធ និងក្រុមគ្រួសារជនភៀសខ្លួនចាកចេញពីតំបន់ព្រំដែន Jroud Arsal ធ្វើដំណើរឆ្ពោះទៅខេត្ត Idlib ភាគពាយ័ព្យស៊ីរីក្រោមកិច្ចព្រមព្រៀងនេះ។ បទឈប់បាញ់គ្នាបានចូលជាធរមានកាលពីសប្តាហ៍មុនប៉ុន្មានថ្ងៃបន្ទាប់ពីក្រុម Hezbollah លីបង់ និងកងទ័ពស៊ីរីបានចាប់ផ្តើមការវាយលុកមួយដើម្បីដេញក្រុម Nusra Front និងពួកសកម្មប្រយុទ្ធអ៊ីស្លាមនិកាយ Sunni ផ្សេងៗទៀតពីកន្លែងឈរជើងចុងក្រោយរបស់ពួកគេនៅតាមបណ្តោយព្រំដែនស៊ីរី និងលីបង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here