ក្រុមសកម្មប្រយុទ្ធ IS គំរាមលោក Donald Trump អំពីការវាយប្រហារភេរវកម្មក្នុងសហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០១៧

យោងតាមប្រភពព័ត៌មានពីកាសែត Mirror ប្រទេសអង់គ្លេសបានឲ្យដឹងថាពួកសកម្មប្រយុទ្ធវ័យក្មេងរបស់ក្រុមភេរវកម្មរដ្ឋអ៊ីស្លាម IS និយាយគំរាមជាភាសាអង់គ្លេសដល់លោកប្រធានាធិបតីអាមេរិក Donald Trump អំពីការវាយភេរវកម្មជាថ្មី។ សកម្មជនវ័យក្មេងរូបនេះបង្ហាញខ្លួននៅក្នុងខ្សែវីដេអូខ្លីមួយដែលគាត់សន្យាថានឹងមានអំពើហិង្សាបន្ថែមទៀត។ កាសែត Mirror ជឿជាក់ថាវីដេអូនេះធ្វើឡើងក្នុងទីក្រុង Raqqa បន្ទាប់ពីពួកសកម្មប្រយុទ្ធរឹបអូសយកទីក្រុងនេះកាលពីឆ្នាំ២០១៣។ ពួក​ឧទ្ទាម IS ទទួលរងការខាតបង់យ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីនៅពេលដែលរដ្ឋាភិបាលអ៊ីរ៉ាក់ប្រកាសជ័យជម្នះក្នុងការវាយដណ្តើមយកក្រុងមកវិញពីក្រុមនេះនៅភាគខាងលិចរាជធានី Mosul កាលពីប៉ុន្មានខែកន្លងទៅនេះ។ ទន្ទឹមនឹងនេះដែរនៅក្នុងប្រទេសស៊ីរីក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីនិយាយកាលពីសប្តាហ៍មុនថាកងកម្លាំងប្រដាប់អាវុធស៊ីរីដណ្តើមបានទីក្រុង Raqqa ពាក់កណ្តាលពីពួកសកម្មប្រយុទ្ធ IS៕

LEAVE A REPLY

Please enter your comment!
Please enter your name here